This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Wednesday, January 23, 2013

បញ្ជូនកម្លាំង ពិសេស ៣រថយន្ត ជួយរំដោះចំណាប់ខ្មាំង នៅធនាគារអេស៊ីលីដា


- ប្រជាពលរដ្ឋ លែងមាន ការព្រួយបារម្ភ ព្រោះជនសង្ស័យ មិនមែនក្រុមចោរប្លន់ ជាជនញៀនថ្នាំ
កំពង់ចាម៖ បន្ទាប់ពីឡោមព័ទ្ធតាំងពីព្រឹកព្រលឹម រហូតដល់រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣នេះ កម្លាំង សមត្ថកិច្ចមិនទាន់ អាចរំដោះចំណាប់ ខ្មាំងជាបុគ្គលិកធនាគារអេស៊ីលីដាចំនួន២នាក់ ពីជនសង្ស័យទាំង២នាក់ នៅឡើយទេ បន្ទាប់ពីជនសង្ស័យ បានចាប់ពួកគេចូលទៅក្នុងបន្ទប់ដាក់ទូដែក ហើយចាក់សោរជាប់ ហេតុដូច្នេះ ហើយទើបក្រសួងមហាផ្ទៃបានសម្រេច បញ្ជូនកម្លាំងសមត្ថកិច្ចពិសេស៣រថយន្ត ប្រហែលជា ២០នាក់ ក្នុងសម្លៀកបំពាក់ឈុតខ្មៅ មកពីនាយកដ្ឋាន ប្រឆាំងភេរវកម្ម ដឹកនាំដោយអនុប្រធាននាយកដ្ឋាន លោក ចាន់ ស៊ីថា ចុះទៅកន្លែងកើតហេតុ ដើម្បីរកវិធីសាស្រ្តផ្សេង ដើម្បីជួយ សង្រ្គោះជនរងគ្រោះ។
ប្រតិបត្តិការ ដែលធ្វើឡើងយ៉ាងក្តៅគគុក និងជាមេរៀនថ្មីមួយទៀត សម្រាប់សមត្ថកិច្ចខេត្តកំពង់ចាម និងសមត្ថ កិច្ច នៅតាមបណ្តាខេត្តផ្សេងទៀតនោះ បានកើតមានឡើង បន្ទាប់ពីក្រុមចោរបានបដិសេធមិនទទួលយកលុយ ជាថ្នូរនិងការដោះលែងជនរងគ្រោះ គឺពួកគេត្រូវការតែថ្នាំញៀនប៉ុណ្ណោះ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា ថ្នាក់ដឹកនាំសំខាន់ៗ នៅខេត្តកំពង់ចាម រួមមានព្រះរាជអាជ្ញា ស្នងការនគរបាលខេត្ត មេបញ្ជាការអាវុធហត្ថ និងកម្លាំងយោធា បាននិងកំពុងបន្តនៅកន្លែងកើតហេតុខាងលើ ដែលមានទីតាំងស្ថិតនៅខាងត្បូងផ្សារបែកអន្លង់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ សមត្ថកិច្ច បាន ឲ្យដឹងថា រហូតមកដល់រសៀលថ្ងៃដែលនេះ ជនសង្ស័យចំនួន២នាក់ ប្រដាប់ដោយកាំភ្លើង១ដើម  និងជនរង គ្រោះជាបុគ្គលិករបស់ធនាគារ កំពុងស្ថិតនៅក្នុងបន្ទប់នៅឡើយ ហើយជនសង្ស័យបដិសេធទទួលយកលុយ បើ ទោះបីសមត្ថកិច្ចបានប្រគល់លុយទៅពួកគេ ចំនួន ៥៧លានរៀលក៏ដោយ។ ដោយឡែកប្រជាពលរដ្ឋនៅកន្លែង កើតហេតុទាំងមូល បានរំសាយការភ័យខ្លាច និងការព្រួយបារម្ភរបស់ខ្លួន ដោយសារជនសង្ស័យទាំងនេះ មិនមែន ជាក្រុមចោរប្លន់នោះទេ ជាជនញៀនថ្នាំប៉ុណ្ណោះ។
ជាមួយគ្នានេះ សាច់ញាតិជនរងគ្រោះ បានស្នើឲ្យសមត្ថកិច្ចរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរំដោះជនរងគ្រោះ ចៀសវាងមានរឿងអ្វីមួយកើតឡើង ប៉ះពាល់ដល់អាយុជីវិត៕
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS
ដោយ:​​ ដើមអំពិល

Tuesday, January 22, 2013

វិធីសាស្រ្តក្នុងការធ្វើឲ្យ ចុងសុដន់ពីខ្មៅប្រែមក ជាពណ៌ក្រហម

បច្ចុប្បន្នមានស្រ្តីជាច្រើនមានការជួបប្រទះ នូវបញ្ហានៃដើមទ្រូង។ ដោយបញ្ហានេះ គឺចុងសុដន់ មានសភាពខ្មៅ ដែលធ្វើឲ្យស្រ្តី មួយចំនួនមានភាព អៀនខ្មាស់ជាខ្លាំង ពេលនិយាយ ដល់បញ្ហានោះផងដែរ។ ថ្ងៃនេះខ្មែរឡូត សូមលើកយក វិធីសាស្រ្តដែល ធ្វើឲ្យចុងសុដន់ ដែលមានសភាព ខ្មៅប្រែមកជាពណ៌ ក្រហម យ៉ាងស្រស់ស្អាត វិញថែមទៀតផង។ ដោយមាន ៦ ចំនុចដូចជា៖ ១. ធ្វើការលាងសំអាង ចុងសុដន់រៀងរាល់ ថ្ងៃដោយប្រើ ច្រាស់ទន់ៗជាមួយ និងសាប៊ូដុស ថ្នមៗពីលើ ដើម្បីកំចាត់នូវបាតិរី។ ២. ត្រូវប្រើនូវក្រេម សំរាប់លាបព្យាបាល ចុងសុដនដែល មានសភាពខ្មៅ រៀងរាល់យប់ មុនចូលគេង។ ព្រោះធ្វើបែប នេះអាចឲ្យសុដន់ មានសភាពប្រែ ពីខ្មៅមកក្រហម បានយ៉ាងឆាប់រហ័ស។ ៣. កុំពាក់នូវអាវទ្រនាប់ រឹបខ្លាំងពេក ព្រោះធ្វើបែប នេះអាចបណ្តាល ឲ្យចុងសុដន់ឡើង នូវអាចម៍រុយ ផងដែរ។ ៤. អាចប្រើនូវថ្នាំ សំរាប់លេបឲ្យចុង សុដន់ប្រែទៅជាពណ៌ ក្រហមបានដូចគ្នា។ ប៉ុន្តែត្រូវជ្រើស ផលិតផល មានគុណភាព ល្អផងដែរ។ ៥. ញ៉ាំបន្លែ ផ្លែឈើឲ្យ បានច្រើន មានដូចជា ផ្លែប៉ោម ការ៉ុត ប៉េងប៉ោះ -ល-។ ៦. ប្រសិនជាធ្វើ តាមវិធីខាង លើមិនបានប្រសិទ្ធិភាព។ សូមទៅមជ្ឈមណ្ឌល កែសម្ផស្សធ្វើការ ត្រួតពិនិត្យ ដើម្បីទទួល ការព្យាបាល។
កែសម្រួលដោយ:ខ្មែរឡូត